រូបមួយសន្លឹករបស់យុវជន ថេន ប៊ុនថៃ បានបង្ហោះទៅក្នុងបណ្ដាញសង្គមហ្វេកប៊ុកដែលទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន ពិសេសគឺទទួលបានការចាប់អារម្មណ៍ពីលោកគ្រូ ឃឹម បុរី ជាគ្រូបង្គោលក្រុមណាហ្គាវើល និង កីឡាករបាល់ទាត់ល្បីៗនៅកម្ពុជាមាន ឈិន ឈឿន ចាន់ វឌ្ឃនាកា ជាដើម។ ក្នុងពេលដែលរូបគេបានជួបផ្ទាល់ជាមួយនិមិត្តរូបរបស់គេ វឌ្ឃនាកា យុវជនដែលមានដើមកំណើតពីខេត្តកំពង់ធំបានប្រាប់មកកាន់ AMS Sports ថា គេពិតជាមានអារម្មណ៍សប្បាយ និង រំភើបជាខ្លាំងដោយមិននឹកស្មានទទួលបានការស្រលាញ់ពីមហាជនច្រើនបែបនេះ រហូតបានជួបនិមិត្តរូបរបស់គេដែលប៉ងជួបតាំងពីកុមារមក។ យុវជនមានវ័យ១៥ឆ្នាំខាងលើបានបន្តថា ជំនឿចិត្ត ការទុកចិត្តលើខ្លួនងងទើបគេអាចជំនះការលំបាកទាំងនេះបាន ក្នុងការសម្រេចក្ដីស្រមៃចង់លេងបាល់ទាត់។