ឆ្លៀតពីការជូនកូនហ្វឹកហាត់រាល់ថ្ងៃ អ្នកស្រី ជីវ គីមហ៊ាន់ ស្ម័គ្រចិត្ត បង្រៀនភាសាអង់គ្លេសដល់យុវជនថ្នាលប្រដាល់សកលនៅស្តាតអូឡាំពិកដោយឥតគិតថ្លៃ
នេះជាការបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃពីអ្នកស្រី ជីវ គីមហ៊ាន់ ដល់យុវជនថ្នាលប្រដាល់សកលនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដោយសារតែធ្លាប់ទទួលបានឱកាសសិក្សាភាសាអង់គ្លេស និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃកាលពីក្មេងដែរនោះ អ្នកស្រី ជីវ គីមហ៊ាន់ បានឆ្លៀតពីការជូនកូនស្រីទៅហ្វឹកហាត់កីឡាប្រដាល់សកលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជួយបង្រៀនភាសាអង់គ្លេសដល់យុវជនថ្នាលកីឡាប្រដាល់សកលដោយឥតគិតថ្លៃរៀងរាល់ល្ងាច។ បុគ្គលិកឯកជនមានលំនៅសង្កាត់ព្រែកតាសេក…
