Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាករតេក្វាន់ដូ ITF បួន ចាន់ថារ៉ាត់ បង្ហេីបស្នៀតសម្រាប់ប្រកួតទល់នឹងអ្នកធំជាងនិងគ្រាន់បើជាង

យុវជន បួន ចាន់ថាវ៉ាត់ ក្នុងនាមជាកីឡាករជម្រើសជាតិតេក្វាន់ដូ ITF បានលើកឡើងថាកត្តាភាពឈ្លាសវ៉ៃគឺដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចូលរួមប្រកួតមិនថាកម្រិតថ្នាក់ជាតិ ឬអន្តរជាតិ។ កីឡាករវ័យ ២៣ឆ្នាំនេះបន្តទៀតក៏ព្រោះតែកន្លងមកចេញទៅប្រកួតផ្សេងៗ គូប្រកួតតែងតែមានមាឌ ឬសមត្ថភាពមិនដូចគ្នានោះឡើយ។

កូនអ្នកក្រុងភ្នំពេញដដែលក៏បានប្រាប់អំពីបច្ចេកទេសបានមកតាមរយៈធ្លាប់ចេញទៅប្រកួតកន្លងមកថា វ៉ៃរបៀបណា ពេលប៉ះចំគូប្រកួតមានរាងកាយប្រហែលគ្នា និងប៉ះគូប្រកួតមានកាយសម្បទាខ្ពស់ជាងខ្លួននោះ។

បច្ចុប្បន្ន បួន ចាន់ថាវ៉ាត់ កំពុងបុកហ្វឹកហាត់ខ្លាំង ដើម្បីមានឈ្មោះស្ថិតក្នុងបញ្ជឺរបស់សហព័ន្ធតេក្វាន់ដូ ITF ទៅប្រកួតជើងឯកអាស៊ីឆ្នាំលើកទី១០ នៅប្រទេសឥណ្ឌា ចន្លោះថ្ងៃទី១៩ ២៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ៕