ហេតុផលដ៏ហួសចិត្តពីក្រោយការហ្វឹកហាត់កីឡាតេក្វាន់ដូ WT របស់ម្ចាស់មេដាយមាសស៊ីហ្គេម វ៉ា មិថុនា
នៅក្នុងវិស័យកីឡា ជារឿយៗជោគជ័យតែងតែចាប់ផ្ដើមចេញពីការតស៊ូ ប៉ុន្តែសម្រាប់អតីតម្ចាស់មេដាយមាសស៊ីហ្គេម វ៉ា មិថុនា ផ្លូវឆ្ពោះទៅកាន់ពិភពតេក្វាន់ដូ WT គឺចាប់ផ្ដើមចេញពីប្រវត្តិដ៏គួរឱ្យអស់សំណើច និងនឹកស្មានមិនដល់មួយ។ វីរកីឡាកររូបនេះបានទម្លាយរឿងរ៉ាវអតីតកាលទាំងស្នាមញញឹមថា ហេតុផលដំបូងបង្អស់ដែលធ្វើឱ្យលោកសម្រេចចិត្តបោះជំហានចូលហ្វឹកហាត់ក្បាច់គុន គឺដោយសារតែលោកធ្លាប់ត្រូវបាន…
