Savinho ពីក្មេងកសិករដាំបន្លែនិងច្បូតដោះគោយកទឹកដោះនៅទីជនបទ ក្លាយជាកីឡាករអាជីពនៅក្លឹបលំដាប់ពិភពលោក Manchester City
ប្រិយមិត្តអ្នកតាមដានបាល់ទាត់អឺរ៉ុបប្រហែលជាបានជ្រាបហើយថា Savinho ជាសមាជិកថ្មីទី១របស់ Manchester City ក្នុងរដូវក្ដៅ២០២៤នេះ ក្រោយផ្លាស់មកពីក្លឹបបារាំង Troyes ក្នុងតម្លៃ៣៣,៧លានផោន ឬ៤៣,៥លានដុល្លារអាមេរិក។ ប៉ុន្តែប្រិយមិត្តប្រហែលមិនទាន់ជ្រាបទេអំពីខ្សែជីវិតដ៏មិននឹកស្មានដល់របស់កីឡាករវ័យ២០ឆ្នាំរូបនេះ ពីក្មេងកសិករនៅតំបន់ជនបទនៃប្រទេសប្រេស៊ីលដែលធ្វើការដាំបន្លែ…