ស្ថាបនិកក្លិប Cambodia Top Team និងជាប្រតិភូដឹកនាំការប្រកួតក្រៅស្រុកលោក ហ៊ុន ចាន់រាជ្យ បានបង្ហើបកាលពីសប្ដាហ៍មុនថា លោកបានស្នើសុំកិច្ចសន្យា ប្រកបដោយភាពចំណេញសម្រាប់ រិន សារ័ត្ន ចំពោះការប្រកួតជាលើកដំបូងក្នុងកម្មវិធីមួយនៅប្រទេសឥណ្ឌា ដែលគ្រៀងធ្វើឡើងនៅខែ តុលា។