Van de Beek៖ ពីយុវជនជួយ Ajax ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL មកអង្គុយកៅអីបម្រុងនៅ Man Utd

Narong
38 មើល
0 នាទីអាន

តាមដំណឹងលេចលឺចុងក្រោយបង្អស់បានរាយការណ៍ថា ខ្សែបម្រើ Donny van de Beek របស់ក្លិប Manchester United អាចនឹងចាកចេញពី Old Trafford ទៅចូលរួម Crystal Palace ក្រោមកិច្ចសន្យាខ្ចី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Athletic បានឱ្យដឹងថា Crystal Palace បានរិះរកមធ្យោបាយក្នុងការចុះហត្ថលេខា ខ្សែបម្រើហូឡង់ ក្រោមកិច្ចសន្យាខ្ចីរហូតដល់ចប់រដូវកាល ដោយពួកគេសន្យាជួយឱ្យ អតីតកីឡាករឆ្នើមរបស់ Ajax ដែលភាគច្រើនអង្គុយបម្រុង មានឱកាសចូលលេងបានទៀងទាត់។