ជើងឯកចំបាប់ច្រើនសម័យរបស់ឥណ្ឌូនេស៊ី Eko Roni កំពុងបាញ់រ៉ាដាសម្ដៅការប្រកួតតទល់ ចាន់ រតនា លើសង្វៀន One ដែលត្រៀមនឹងបំភ្លឺភ្លើងពណ៌ឡើងក្នុងកីឡដ្ឋាន Singapore indoor Stadium នារាត្រីថ្ងៃសុ្រទី១១មីនានេះ។ ជើងខ្លាំងចំបាប់វ័យ ៣០ឆ្នាំរូបនេះ ប្ដេជ្ញាក្នុងការពុះពារបន្ថែមកំណត់ត្រាដ៏ល្អ ទៅលើប្រវិត្តមិនដែលចាញ់៥លើកចុងក្រោយមកនេះ ដោយថានឹងព្យាយាមយកជ័យជម្នះលើ ចាន់ រតនា ទោះបីជាបានដឹងថាទំនងនឹងមិនងាយស្រួលក្ដី។