Skip to content
Real Madrid និងមិត្តរួមជាតិប្រេស៊ីល ការពារ Vinicius Jr. ដែលរងការព្រមានចំពោះការរាំអបអរគ្រាប់បាល់
    ទំព័រដើម  »  កីឡាជាតិ

Real Madrid និងមិត្តរួមជាតិប្រេស៊ីល ការពារ Vinicius Jr. ដែលរងការព្រមានចំពោះការរាំអបអរគ្រាប់បាល់

ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior  កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ខ្លាំង ចំពោះបច្ចេកទេសលេងនៅលើទីលាន ការរកគ្រាប់បញ្ចូលទី និងជាពិសេសគឺការអបអរគ្រាប់បាល់ដោយប្រើក្បាច់រាំប្លែកៗ ប៉ុន្ដែការអបអររបស់គេ អាចបង្កឱ្យគូប្រកួតមានអារម្មណ៍ខឹងសម្បារ ហើយក៏មានមតិរិះគន់មួយចំនួនផងដែរ។

មុនការប្រកួត Madrid Derby ឈានចូលមកដល់នាថ្ងៃអាទិត្យ ប្រធានក្រុម Atletico Madrid, Koke បានផ្ញើសារព្រ.មាន Vinicius ថាគេអាចនឹងជួបបញ្ហា បើអបអរគ្រាប់បាល់ដោយការរាំនៅកីឡដ្ឋាន Wanda Metropolitano។

ខ្សែបម្រើអេស្ប៉ាញរូបនេះ ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖  “នៅថ្ងៃនោះ ប្រសិនបើគេរកគ្រាប់បាល់ ហើយសម្រេចចិត្តរាំអបអរ វាជាការចង់បានរបស់គេ។ សម្រាប់គេផ្ទាល់ និងអ្នកគ្រប់គ្នា អាចអបអរតាមចិត្តដែលគេចង់។ ជាទូទៅ វាអាចនឹងមានបញ្ហាយ៉ាងពិតប្រាកដ”។

បន្ទាប់ពីឮការព្រមាននេះ វីរបុរស Pele, ខ្សែប្រយុទ្ធឆ្នើម Neymar និងមិត្តរួមជាតិប្រេស៊ីលផ្សេងទៀត បានចេញមុខការពារ Vinicius ដោយលើកទឹកចិត្តខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ឱ្យធ្វើអ្វីដែលគេសប្បាយចិត្ត ជាជាងការភ័យខ្លាចចំពោះការគម្រា.មកំ.ហែងពីគូប្រកួត។

ហើយក្លិប Real Madrid ក៏បានចេញសេចក្ដីប្រកាសជាសាធារណៈថា ក្លិបប្រឆាំ.ងនឹងការរើសអើងគ្រប់សកម្មភាព ទាំងនៅលើទីលាន និងជីវិតរស់នៅទូទៅ និងរាល់មតិអកុ.សលមួយចំនួនដែលបានលើកឡើងប្រឆាំ.ងនឹង Vinicius។

ការចេញសេចក្ដីប្រកាសនេះ ធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីប្រធានសមាគមភ្នាក់ងារកីឡាករអេស្ប៉ាញលោក Pedro Bravo ដែលបានរិះគន់ចំទៅ Vinicius ថាក្បាច់រាំអបអររបស់គេស្រដៀងទៅនឹងសត្វស្វា។

សូមបញ្ជាក់ថា Vinicius រកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់សម្រាប់៨ប្រកួតនៅ Real Madrid រដូវកាលនេះ ដោយកំពុងនាំមុខមិត្តរួមក្រុមផ្សេងទៀតនៅក្លិបអធិរាជស។ ទន្ទឹមនឹងអវត្តមានរបស់ Karim Benzema កីឡាករប្រេស៊ីលរូបនេះ នឹងដើរតួយ៉ាងសំខាន់សម្រាប់តំបន់ប្រយុទ្ធក្រុមលោក Carlo Ancelotti ក្នុងការប្រកួតតទល់ជាមួយ Atletico៕