ក្លិប Manchester United ទើបតែប្រកាសជាផ្លូវការពីការចែកផ្លូវគ្នាជាមួយ ខ្សែប្រយុទ្ធ Cristiano Ronaldo ដោយមានការព្រមព្រៀងគ្នាពីភាគីទាំងសងខាង ក្រោយពេលដែលតារាឆ្នើមរូបនេះ បាននិយាយរិះគន់ក្លិប និងគ្រូបង្វឹក ក្នុងសម្ភាសន៍ជាមួយលោក Piers Morgan។
មូលហេតុដែល ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ ដាច់ចិត្តទម្លាយអារម្មណ៍របស់ខ្លួន ដោយសារតែរូបគេបានអង្គុយបម្រុងក្នុងប្រកួតភាគច្រើន។ ហើយក្នុងរយៈពេលមួយសប្ដាហ៍ក្រោយពេលដែលសម្ភាសន៍របស់ Ronaldo ត្រូវបានចាក់ផ្សាយ ក្លិបបិសាចក្រហម បានប្រកាសថា ភាគីទាំងសងខាង បានព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយគ្នា។