សារព័ត៌មាន Football Insider បានរាយការណ៍ថា Manchester City មិនមានគម្រោងលក់ខ្សែបម្រើជម្រើសជាតិអង់គ្លេស Kalvin Phillips នៅរដូវក្តៅនេះទេ បើទោះបីជាកីឡាករវ័យ 27 ឆ្នាំរូបនេះបង្ហាញខ្លួនបានតិចតួចក៏ដោយ ចាប់តាំងពីផ្ទេរពី Leeds United មក។ ជាមួយគ្នានេះផងដែរសារព័ត៌មាន 90min បានរាយការណ៍ថា Phillips ត្រូវបានគេនិយាយថាបានត្រៀមខ្លួនដើម្បីចាកចេញពី City ចំពេលមានការភ័យខ្លាចថាមិនសូវបានលេងអាចប៉ះពាល់ដល់ឱកាសរបស់គេក្នុងការត្រូវបានជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
សារព័ត៌មាន Sport បានរាយការណ៍ថាខ្សែប្រយុទ្ធរបស់ Paris St-Germain និងក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi វ័យ 35 ឆ្នាំអាចផ្លាស់ទៅ MLS នៅរដូវក្ដៅនេះ ដោយក្លិបនីមួយៗក្នុងចំណោម 29 ក្នុងលីគបានចូលរួមចំណែកសម្រាប់ប្រាក់ខែរបស់គេ។
PSG នៅតែទាក់ទងជាមួយអ្នកតំណាងរបស់ Chelsea ដើម្បីនាំយកខ្សែបម្រើបារាំង N’Golo Kante វ័យ 31 ឆ្នាំ។ (ប្រភព៖ 90min)
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Bukayo Saka វ័យ 21 ឆ្នាំនឹងរកបានជិត 15 លានផោនក្នុងមួយរដូវកាល នៅពេលដែលគេបានចុះកុងត្រាថ្មីជាមួយ Arsenal ។ (ប្រភព៖ Mail)
Liverpool មិនទាន់បើកកិច្ចពិភាក្សាលើកិច្ចសន្យាជាមួយអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស James Milner នៅឡើយទេ បើទោះបីជាលោក Jurgen Klopp ចង់រក្សាកីឡាករវ័យ 37 ឆ្នាំរូបនេះរយៈពេលមួយឆ្នាំទៀតក៏ដោយ។ ( ប្រភព៖ Athletic)
Tottenham ស្ថិតក្នុងចំណោមក្លិប Premier League មួយចំនួនដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Brighton និងក្រុមជម្រើសជាតិអៀរឡង់ Evan Ferguson អាយុ 18 ឆ្នាំ។ (ប្រភព៖ Football Insider)
ប្រធានក្លិប Tottenham លោក Daniel Levy ចង់ដឹងថាតើលោក Julian Nagelsmann បើកចិត្តក្នុងការជំនួសលោក Antonio Conte ជាគ្រូបង្វឹកក្រុម Spurs ដែរឬទេ។ (ប្រភព៖ Mail)
Borussia Dortmund ចង់នាំយកខ្សែបម្រើសញ្ជាតិអៀរឡង់ខាងជើង Shea Charles វ័យ 19 ឆ្នាំពី Manchester City ។ (ប្រភព៖ Bild)