ភ្នំពេញ៖ “ដោយសារតែបាល់ទះបានជួយខ្ញុំយ៉ាងច្រើន” នេះជាការលើឡើងរបស់កីឡាករប៉ះសេវ័យក្មេង ភុំ ចាន់តុលា នៃក្លឹបរដ្ឋបាលរាជធានីភ្នំពេញ។
ជាកូនអ្នកខេត្តព្រៃវែង ដែលមានកម្ពស់ ១,៨៥សងទីមែត្ត តុលា បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទះតាំងពី២០១៦ ដោយចូលហ្វឹកហាត់នៅសមាគមន៍បាល់ទះវិសាខា ហើយនៅក្នុងឆ្នាំ២០២២ តុលាបានផ្លាស់ប្ដូរមកមកកាត់ក្លឹបរដ្ឋបាលរាជធានីភ្នំពេញ រហូតដល់ពេលបច្ចុប្បន្ននេះ។
តុលា ធ្លាប់ជួយក្រុមបាល់ទះវិសាខាប៊ី លើកពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ហើយកាលពីពេលថ្មី តុលា ក៏ជួយក្រុមរដ្ឋបាលរាជនីភ្នំពេញ ទទួលបានលេខពីរ នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣។