ប្រាប់មកកាន់ AMS Sports លោក ឆែម អាន គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិបានឱ្យដឹងថា ក្នុងមូលហេតុចម្បងមួយដែលធ្វើឱ្យក្រុមរបស់លោកធ្លាក់នូវគុណផងលេង ហើយមិនអាចរក្សតំណែងជើងឯកនោះ គឺ បណ្ដាលមកពីការជ្រើសរើសកីឡាករ ភាគច្រើនពេលនោះ ជាសិស្សដែលកំពុងរៀនត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលពេលខ្លះអាក់ខានក្នុងការហ្វឹកហាត់ និង ពេលខ្លះទៀតមិនបានទៅប្រកួតទៀតផង។
ទន្ទឹមនឹងបទពិសោធដែលលោកទទួលបាន គ្រូកីឡានៅវិទ្យាល័យព្រះស៊ីសុវត្ថិដដែលបានបន្តថាសម្រាប់ឆ្នាំបន្ទាប់នេះ ក្រុមរបស់លោកកំពុងតែសម្រួចគោលដៅ និង បានផ្លាស់ប្ដូរផែនការថ្មី ដោយការជ្រើសរើសកីឡាករ កាត់បន្ថយសិស្សដែលកំពុងរៀនថ្នាក់ទី១២ ពោលផ្ដោតទៅលើសិស្សដែលរៀនពីថ្នាក់ទី៩ ទី១០ ទី១១ វិញម្ដង។ គួររំលឹកថា ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិក្នុងការចូលរួមពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៣នេះ បានត្រឹមនៅក្នុងវគ្គវិលជុំសន្សំពិន្ទុដោយបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងការប្រកួត១១ដង មានតែ១០ ពិន្ទុប៉ុណ្ដោះ ដែលផ្ទុយពីរដូវកាលទី២ ដែលក្រុមវិទ្យាល័យព្រះស៊ីសុវត្តិជាក្រុមគ្រងជើងឯក។