Liverpool មានគម្រោងក្នុងការរៀបចំក្បួនដង្ហែររថយន្ដក្រុងនាដំណាច់រដូវកាលនេះ សម្រាប់កពិធីលាគ្នាជាមួយអ្នកចាត់ការ Jurgen Klopp។
ការដង្ហែររថយន្ដក្រុង មិនត្រឹមតែជាការអបអរការឈ្នះជើងឯក League Cup ដែលពួកគេទើបឈ្នះកាលពីចុងសប្ដាហ៍ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាការលាគ្នាដ៏ធំមួយជាមួយនឹងលោក Jurgen Klopp ដែលបានប្រកាសថានឹងចាកចេញពីទឹកដី Anfield នាដំណាច់រដូវកាល ២០២៣-២៤ ក្រោយការដឹកនាំរយៈពេល៩ឆ្នាំនៅទីក្រុង Merseyside នេះបើយោងតាមប្រភពពីសារព័ត៌មាន The Telegraph។