Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Real Madrid សម្លឹងឃើញតារាឆ្នើមជិតផុតកុងត្រាពីររូប ក្នុងទីផ្សាររដូវក្ដៅឆ្នាំក្រោយ

Real Madrid ទំនងជាបញ្ចប់ការដោះដូរក្នុងទីផ្សារនារដូវក្ដៅឆ្នាំ២០២៤នេះហើយ ក្រោយប្រកាសពីការមកដល់របស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe និងកីឡាករវ័យក្មេងប្រេស៊ីល Endrick Felipe ហើយក្លឹបយក្សអេស្ប៉ាញ បានត្រៀមគម្រោងជាសម្រេចសម្រាប់ការនាំយកកីឡាករកម្រិតកំពូលផ្សេងទៀត នារដូវក្ដៅឆ្នាំក្រោយដោយពុំមានតម្លៃផ្ទេរ។

ដូចដែលអ្នកគាំទ្របាល់ទាត់អឺរ៉ុបភាគច្រើន បានដឹងស្រាប់ហើយថា Mbappe បានចូលរួមទឹកដី Santiago Bernabeu ដោយពុំមានតម្លៃផ្ទេរ បន្ទាប់ពីរង់ចាំអស់រយៈពេលច្រើនឆ្នាំ ក្រោយកិច្ចសន្យារបស់គេជាមួយក្លឹប Paris Saint-Germain ផុតសុពលភាព មានន័យថា Real Madrid នាំចូលខ្សែប្រយុទ្ធឆ្នើមរូបនេះ ដោយមិនចំណាយសូម្បីតែមួយសេនទៅឱ្យក្លឹបយក្សបារាំង។

គោលការណ៍ដដែលនាំ អាចនឹងត្រូវបានអនុវត្តនាទីផ្សាររដូវក្ដៅឆ្នាំ២០២៥ ដោយក្លឹបអធិរាជសសម្លឹងឃើញកីឡាករឆ្នើមពីររូបដែលជិតផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ពួកគេ។