Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Inter Miami ប្រឈមឧបសគ្គធំមួយ ប្រសិនបើចង់ឱ្យ MSN ជួបជុំគ្នាជាថ្មី

បន្ទាប់ពីបានទិញអចលនទ្រព្យនៅទីក្រុងម៉ៃអាមី កាលពីថ្មីៗនេះ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវបានភ្ជាប់នឹងការត្រលប់ទៅជួបជុំគ្នាជាមួយគូកនពីរនាក់ផ្សេងទៀត ដែលធ្លាប់ជោគជ័យជាមួយគ្នានៅ FC Barcelona។

កិច្ចសន្យាបច្ចុប្បន្នរបស់ Neymar ជាមួយក្លឹបអារ៉ាប៊ី សាអ៊ូឌីត Al-Hilal នឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ហើយគេអាចចរចាជាមួយក្លឹបដទៃផ្សេងទៀតបាននាដើមខែមករាឆ្នាំក្រោយ។ មានអ្នកគាំទ្របាល់ទាត់ជាច្រើនជាពិសេសអ្នកគាំទ្រ Barcelona ដែលចង់ឃើញ ដៃគូប្រយុទ្ធ MSN, Lionel Messi, Luis Suarez និង Neymar លេងរួមក្រុមជាមួយគ្នាជាថ្មីនៅ Major League Soccer បើទោះបីជាជាក់ស្ដែងរឿងនេះពិបាកបន្ដិចក៏ដោយ។

ពេលនេះ Neymar កំពុងផ្តោទៅលើការសះស្បើយពីរបួស ACL ឱ្យបានពេញលេញឡើងវិញ ក្រោយគេបានខកខានបង្ហាញខ្លួនពីទីលានមួយឆ្នាំកន្លងមក។ គេបាននិយាយក្នុងសម្ភាសន៍របស់សារព័ត៌មាន AS ថា៖ “ពេលនេះ ខ្ញុំគ្រាន់តែគិតអំពីការត្រលប់មកកាន់ទីលានវិញប៉ុណ្ណោះ។

ស្របពេលដែល Neymar ពុំទាន់សម្រេចចិត្តលើអនាគតរបស់ខ្លួន អ្នកគាំទ្របាល់ទាត់ទំនងជាចង់ឱ្យគេ ផ្លាស់ទៅក្លឹប Miami ដើម្បីបានលេងជាមួយមិត្តចាស់ Messi និង Suarez ដ្បិតអ្នកទាំង៣នេះ នៅតែរក្សាទំនាក់ទំនងជាមួយគ្នាបានយ៉ាងល្អ។