វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនក្នុងស្រុកកំពុងតែមានភាពលេចធ្លោខ្លាំង ដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកបានចូលរួមដាក់សម្ពោធជាផ្លូវការឲ្យប្រជាជនប្រើប្រាស់នូវបន្ទប់ទឹកសាធារណៈដ៏ស្រស់ស្អាតទំនើបទាន់សម័យ ដែលមានបន្ទប់ទឹកស្រីចំនួន៦ បន្ទប់ទឹកបុរសចំនួន៦ បន្ទប់ទឹកជនពិការចំនួន២ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមឧបត្ថម្ភបង់អង្គុយជាច្រើនបង់ សម្រាប់ដាក់តាមទីសាធារណៈនៅតាមបណ្តាខេត្តក្រុង ស្ថាប័ន ឬមន្ទីរពេទ្យជាច្រើន ដើម្បីផ្តល់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាននៅប្រទេសកម្ពុជាផងដែរ។
ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាជាមួយ
រាជរដ្ឋាភិបាល ដោយបានចូលរួមឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យ រួមមានវិស័យអប់រំ បរិស្ថាន សុខុមាលភាពសង្គម សិល្បៈ កីឡា បដិសណ្ឋារកិច្ច ព្រមទាំងការចូលរួមចំណែកឧបត្ថម្ភលើកកម្ពស់គ្រប់សកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា។