ស្វាគមន៍ការត្រឡប់មកវិញនៃព្រឹត្តការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥! ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំ ៤ លើកមកហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងវិលត្រឡប់មកកាន់ខេត្តសៀមរាប ជាថ្មីម្តងទៀត ដើម្បីបង្ហាញពីល្អឥតខ្ចោះ និងភាពអស្ចារ្យ នៃក្បាច់គុនបុរាណខ្មែរ ដល់ពិភពលោក។
អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខ ដូចជា ព្រំ សំណាង, ឈាង ល្វៃ, សុខធី, រីន ដេវីដ ព្រមទាំងកីឡាករល្បីៗជាច្រើននាក់ទៀត នឹងចូលរួមអង្រួនសង្វៀន ដើម្បីដណ្តើមយកខ្សែក្រវាត់ជើងឯកពិភពលោក។ ពួកគេនឹងត្រូវប្រកួតជាមួយ ជើងខ្លាំងៗ មកពីបណ្តាប្រទេសនានា ដែលនឹងធ្វើឱ្យការប្រកួតកាន់តែមាន ភាពស្វិតស្វាញ និង រំភើប។
ការប្រកួតដ៏អស្ចារ្យនេះ រៀបចំឡើងដោយមានការឧបត្ថម្ភ ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈកីឡា វី អាកទីវ។ ការប្រកួតនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេណព្រះរាជដំណាក់ ក្រុងសៀមរាប វេលាម៉ោង ៦ ល្ងាចតទៅ ផ្សាយផ្ទាល់លើផេកផ្លូវការ Krud Energy, Krud Kun Khmer និងKrud Beer។
អ្វីដែលកាន់តែពិសេសនោះគឺ ការចូលទស្សនា គឺមិនគិតថ្លៃ ហើយអ្នកទស្សនា ក៏អាចរីករាយ ជាមួយនឹងការតាំងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ ពី វឌ្ឍនៈ ប៊្រូវើរី ផងដែរ។
សូមអញ្ជើញមកទាំងអស់គ្នា ដើម្បីគាំទ្រ កីឡាគុនខ្មែរ ជាមួយ គ្រុឌ!