Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ភាពស្រស់ស្អាតនៃបាល់ទាត់ ​«ទឹកចិត្តប្រកបដោយស្មារតីកីឡាដ៏គួរឱ្យសរសើរនិងចងចាំ»

ខ្សែការពារ Patrick Dorgu របស់ក្រុម Manchester United ទទួលបានការសរសើរចំពោះទង្វើរបស់គេអំឡុងការប្រកួតរវាង ក្រុមបិសាចក្រហមទល់ Real Sociedad ក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ Europa League នាទឹកដី Old Trafford កាលពីយប់មិញ។

ពេលដែល Man United នាំមុខក្រុមភ្ញៀវមកពីអេស្ប៉ាញ ២-១ ក្នុងប្រកួតនោះ អាជ្ញាកណ្ដាលបានផ្ដល់បាល់១១ម៉ែត្រទៅឱ្យក្រុមម្ចាស់ផ្ទះ បន្ទាប់ពីខ្សែការពារវ័យក្មេង Dorgu ដួលក្នុងប្រអប់ក្រោយប៉ះទង្គិចជាមួយ Benoit Bastien។ តែ Dorgu បានទទូចឱ្យអាជ្ញាកណ្ដាលផ្លាស់ប្ដូរការសម្រេចចិត្ត ក៏ព្រោះតែខ្សែការពារក្រុម Real Sociedad មិនបានបង្កកំហុសលើរូបគេនោះទេ ហើយបាល់ប៉េណាល់ទី មិនត្រូវបានផ្ដល់ឱ្យឡើយ ក្រោយពិនិត្យ VAR ដូចអ្វីដែល Dorgu បានប្រាប់ទៅអាជ្ញាកណ្ដាល។

ក្រុមបង្វឹកដោយលោក Ruben Amorim បានឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយ Europa League បន្ទាប់ពីទទួលបានជ័យជម្នះសរុបទាំងពីរជើង ៥-២។ ក្រៅពីជួយក្រុមទទួលបានជ័យជម្នះ Dorgu ទទួលបានការសរសើរចំពោះទង្វើស្មោះត្រង់របស់គេ។

ក្រៅពី Dogku ក៏មានកីឡាករផ្សេងទៀតផងដែរ ដែលជាគំរូប្រកបដោយស្មារតីកីឡា កាលពីអតីតកាល។