ទាំងលោក ឈួន ឆវណ្ណ អ្នកចាត់ការទូទៅក្រុម Mihel Seoul Young Gun និង លោក សន ពិសិដ្ឋ គ្រូជំនួយក្រុម C-Light Stars អះអាងថា នឹងមានអ្នកគាំទ្រខ្លួនយ៉ាងច្រើនចូលរួមលើកទឹកចិត្តក្រុមក្នុងវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលពានរង្វាន់ជើងឯករាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនាពហុកីឡដ្ឋានជាតិមរតកតេជោ។
ជាក់ស្ដែងលោក ឈួន ឆវណ្ណ អ្នកចាត់ការក្រុម Mihel ឱ្យដឹងថា ក្រុមការងារមីហឹរគ្រប់សាខានឹងចូលរួមដើម្បីស្រែកហ៊ោលើកទឹកចិត្ត។
ចំណែកលោក សន ពិសិដ្ឋ គ្រូជំនួយក្រុម C-Light Stars ប្រាប់ថា អ្នកគាំទ្រក្រុមខ្លួនយ៉ាងច្រើននឹងចូលរួម ហើយក៏នឹងមានការចែកអាវជូនអ្នកគាំទ្រទៀតផង។
ថ្នាក់ដឹកនាំក្រុមទាំង២ក៏បានបង្ហាញមោទកភាពដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយមានឱកាសប្រកួតលើទីលាននៅពហុកីឡដ្ឋានជាតិមរតកតេជោ។