Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

Madam Pang ប្រើថវិកាផ្ទាល់ខ្លួនដើម្បីជួយសង្គ្រោះបាល់ទាត់ថៃពីវិបត្តិបំណុល

ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) គឺ Madam Pang បានចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន 25 លានបាត (745,000 ដុល្លារអាមេរិក) ដើម្បីជួយសហព័ន្ធជៀសពីការរឹបអូសទ្រព្យសម្បត្តិក្រោមដីការបស់តុលាការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម V Express។

បំណុលចំនួន 360 លានបាត (10.72 លានដុល្លារ) ដែលជំពាក់ក្រុមហ៊ុន Siam Sport Co. Ltd. ត្រូវបានតុលាការបង្គាប់ឱ្យចាយ។

ខណៈកំពុងព្យាយាមស្វែងរកដំណោះស្រាយ Madam Pang បានសម្រេចចិត្តចំណាយប្រាក់ 25 លានបាតចេញពីហោប៉ៅទៅឱ្យ Siam Sport ដើម្បីការពារការអនុវត្តច្បាប់ពីការរឹបអូស ឬបង្កកទ្រព្យសម្បត្តិរបស់ FAT ។

លើសពីនេះ Madam Pang បានចំណាយប្រាក់ចំនួន 5 លានបាតទៀតដើម្បីបង្កើតមូលនិធិសម្រាប់ក្រុមប្រឹក្សាភិបាលដើម្បីរ៉ាប់រងការចំណាយប្រតិបត្តិការ ខណៈដែល FAT កំពុងស្ថិតក្នុងវិបត្តិលំហូរសាច់ប្រាក់៕