ប្រេស៊ីលកំណត់ការរង់ចាំ Ancelotti ចាកចេញពី Real Madrid ត្រឹមថ្ងៃទី២៦ ខែឧសភា

Neak Tola
208 មើល
0 នាទីអាន

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) ទុកពេលបន្ថែមទៀតសម្រាប់លោក Carlo Ancelotti ដើម្បីមកកាន់តួនាទីជាគ្រូបង្គោលក្រុមជម្រើសជាតិ ដោយត្រូវរង់ចាំការសម្រេចជោគវាសនារបស់លោកនៅ Real Madrid អាស្រ័យលើលទ្ធផលដែលពួកគេទទួលបាននៅ La Liga នេះបើយោងតាម ESPN។

Real Madrid បច្ចុប្បន្ន មានគម្លាតតាមពីក្រោយ Barcelona ៤ពិន្ទុ ខណៈនៅសល់៥ប្រកួតទៀតដែលត្រូវលេង រួមទាំងជំនួប El Clasico នាថ្ងៃទី១១ ខែឧសភានេះ ផងដែរ។

ESPN បានរាយការណ៍ថា អនាគតរបស់លោក Ancelotti នៅ Real Madrid មិនទាន់ត្រូវបានដោះស្រាយនោះទេ ហើយពុំប្រាកដទេថាតើពេលណាអ្នកចាត់ការរូបនឹងចាកចេញពីក្លឹប ដែលជះឥទ្ធិពលដល់ជម្រើសបន្ទាប់របស់លោក ក្នុងការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។

CBF មានគម្រោងក្នុងការនាំយកគ្រូបង្គោលអចិន្ត្រៃយ៍មកដឹកនាំជាផ្លូវការមុនថ្ងៃទី២៦ ខែឧសភា ជាពេលដែលបញ្ជីក្រុមជម្រើសជាតិត្រូវបានប្រកាសសម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup នាខែមិថុនា ដែលត្រូវលេងតទល់ជាមួយ អេក្វាទ័រ និងប៉ារ៉ាហ្កាយ។

ចែករំលែកអត្ថបទនេះ