Skip to content
UEFA Champions League បុរសនឹងប្រើអាជ្ញាកណ្ដាលនារីជាលើកដំបូង
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

UEFA Champions League បុរសនឹងប្រើអាជ្ញាកណ្ដាលនារីជាលើកដំបូង

អាជ្ញាកណ្ដាលជនជាតិបារាំង អ្នកស្រី Stephanie Frappart នឹងក្លាយជាស្ត្រីទី១ដែលទទួលបន្ទុកកាត់សេចក្ដីការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League បុរស នៅពេល Juventus ទទួល Dynamo Kyiv នៅរាត្រីថ្ងៃពុធ។

កាលពីឆ្នាំ២០១៩ អ្នកស្រី Frappart បានក្លាយជាអាជ្ញាកណ្ដាលស្រ្តីទី១ដែលទទួលបន្ទុកកាត់សេចក្ដីការប្រកួតបាល់ទាត់បុរសក្នុងពានរបស់ UEFA គឺ Super Cup រវាង Liverpool និង Chelsea។

សូមជម្រាបថា អាជ្ញាកណ្ដាលវ័យ៣៦ឆ្នាំខាងលើ បានទទួលបន្ទុកកាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ FIFA Women’s World Cup 2019 រវាង អាមេរិក និង ហុល្លង់។

អ្នកស្រី Frappard បានធ្វើការជាអាជ្ញាកណ្ដាលក្នុងក្របខ័ណ្ឌ Ligue 1 របស់បារាំង តាំងពីឆ្នាំ២០១៩មក។
ហើយអ្នកស្រីក៏បានកាត់សេចក្ដីក្នុងការប្រកួតពានរង្វាន់ Europa League រវាង Leicester City ជាមួយ Zorya Luhansk ក្នុងខែតុលាផងដែរ៕