ក្នុងជំនួបថ្ងៃស្អែកនេះ អ្នកគាំទ្ររំពឹងថា កម្ពុជា ពិតជាឈ្នះ តាជីគីស្ថាន ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ VATTANAC នេះផងដែរ!

Neak Tola
261 មើល
0 នាទីអាន
- Advertisement -

កាន់តែរំជើបរំជួលហើយ សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា មានបានត្រៀមខ្លួនរួចហើយឬនៅថ្ងៃស្អែកនេះ! កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិតាជីគីស្ថាន ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ VATTANAC ខណៈដែលក្រុមជម្រើសជាតិកម្ពុជា ប៉ុន្មានថ្ងៃនេះគឺបន្តការហ្វឹកហាត់ជារៀងរាល់ថ្ងៃ សំខាន់គឺធ្វើយ៉ាងណាយកឈ្នះក្នុងការប្រកួតនេះឱ្យបាន ដែលជាគោលដៅមួយសម្រាប់គ្រូ ស្វែងរកជ័យជម្នះនេះជូនអ្នកគាំទ្រ។

ចំពោះក្រុមជម្រើសជាតិតាជីគីស្ថាន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាយើងហើយ ដោយម្សិលមិញកីឡាករ តាជីគីស្ថានបានហ្វឹកហាត់នៅកីឡដ្ឋានស្តាតចាស់ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជាយើងដូចគ្នា ដែលតប្រពឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ!