សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បើកសករាជថ្មី កម្មវិធីកីឡាប្រដាល់សកលអាជីព “Dragon the Golden Ring” ដែលជាការប្រកួតប្រចាំខែ លើកដំបូង ដោយមានការចូលរួមឧបត្ថម្ភគាំទ្រផ្ដាច់មុខដោយក្រុមហ៊ុន វឌ្ឍនៈ។
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានប្រសាសន៍ថា នេះជាទំព័រថ្មីសម្រាប់កីឡាប្រដាល់សកលនៅកម្ពុជា និងជាឱកាសដ៏សំខាន់ដើម្បីសម្រួចធនធានកីឡាករ កីឡាការិនីត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ។
លោក ប៊ុយ សុភ័ណ្ឌ ក៏បានអំពាវនាវឱ្យមហាជនចូលរួមទស្សនាច្រើនកុះករនៅសាលប្រដាល់សកលនៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ទន្ទឹមនឹងនេះ លោកប្រធានសហព័ន្ធក៏ទទូចឱ្យកីឡាករ កីឡាការិនីខិតខំប្រឹងប្រែងដើម្បីក្ដោបឱកាសដ៏សំខាន់នេះឱ្យបាន។
