ទោះបីកំពុងទទួលបានផ្លែផ្កាល្អក្នុងកីឡាអេឡិចត្រូនិក យុវជន SivZ កីឡាករក្រុម CFU Gaming ក៏ជានិស្សិតឆ្នាំទី១ផ្នែករចនាក្រាហ្វិក។ គេថា នេះជាកាត្រៀមដ៏ល្អ ទុកនៅពេលគេចូលនិវត្តន៍ពីកីឡាអេឡិចត្រូនិក។
យុវជនមានឈ្មោះពេញថា ហុង ម៉េងស៊ីវ ចូលចិត្តលេងកីឡាអេឡិចត្រូនិកតាំងពីតូច និងធ្លាប់បានលេងក្នុងក្រុមមិនមែនមិនអាជីពមួយចំនួន មុនផ្លាស់មកកាន់ក្រុម CFU Gaming ដែលជាក្រុមលំដាប់អាជីព។ គេថា មិនធ្លាប់់គិតដល់កម្រិតអាជីពនេះទេ ពោលគ្រាន់តែចង់លេងសប្បាយៗជាមួយមិត្តភក្ដិប៉ុណ្ណោះ។
Sivz សង្កត់ធ្ងន់ដែរថា ការលេងកីឡាអេឡិចត្រូនិកបានផ្ដល់ប្រាក់ចំណូលសមរម្យដល់រូបគេដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃដោយខ្លួនឯង៕
