ក្រុមហ៊ុន វឌ្ឍនៈ មានមោទនភាពនាំមកនូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្មីសន្លាងមួយទៀតក្នុងឧស្សាហកម្មផលិតស្រាបៀរនៅប្រទេសកម្ពុជាតាមរយៈការប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មី Vattanac All Free ដែលជាស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេបង្អស់។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅប្រទេសកម្ពុជា ដែលមានសមត្ថភាពអាចផលិតស្រាបៀរគ្មានជាតិអាល់កុលបានប្រកបដោយស្តង់ដារនិងគុណភាពខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ បានបំបែកកំណត់ត្រាថ្មីនៃនវានុវត្តន៍និងឧត្តមភាពក្នុងការផលិតស្រាបៀរ ជាមួយនឹងការលើកកម្ពស់ការពិសារដោយការទទួលខុសត្រូវ។
ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេ ដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តឈានមុខគេក្នុងការផលិតស្រាបៀរដែលមានគុណភាពខ្ពស់ និងបន្តអភិវឌ្ឍខ្លួនឥតឈប់ឈរ ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជនសម័យថ្មី។ ស្រាបៀរ Vattanac All Free នឹងផ្តល់នូវបទពិសោធន៍ស្រាបៀរគ្មានជាតិអាល់កុលដ៏ពិសេសមួយ ដែលកាន់តែផ្ដល់ភាពស្រស់ស្រាយ និងភាពបត់បែនច្រើន សម្រាប់អ្នកដែលផ្តោតលើការទទួលខុសត្រូវ តុល្យភាពនៃជីវិត និងការរស់នៅប្រចាំថ្ងៃ។
Vattanac All Free ជាជម្រើសថ្មីដែលស័ក្ដិសមបំផុតសម្រាប់គ្រប់កម្មវិធីនិងការជួបជុំ រាប់ទាំងកិច្ចប្រជុំពិភាក្សាអាជីវកម្ម ការជួបជុំបន្ទាប់ពីការហាត់ប្រាណ និងពិធីជប់លៀងតូចធំគ្រប់ប្រភេទ។ Vattanac All Free ថ្វីត្បិតគ្មានជាតិអាល់កុល ប៉ុន្តែនៅតែផ្តល់រសជាតិដ៏ឈ្ងុយពីស្រូវសាលីសុទ្ធ ជាមួយនឹងបទពិសោធន៍នៃភាពរីករាយឥតដែនកំណត់ ហើយអាចឱ្យអ្នកពិសារនៅតែអាចគ្រប់គ្រងខ្លួនឯងបានគ្រប់ពេល មិនថានៅពេលធ្វើការ ពេលកម្សាន្ត ឬពេលបើកបរនោះទេ។
អ្នកឧកញ៉ា សំ អាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ថា “ក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថា នវានុវត្តន៍ត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ។ ដូចនេះ ក្រុមហ៊ុនពិតជាមានមោទនភាពដោយបាននាំមកនូវ Vattanac All Free ស្រាបៀរគ្មានជាតិអាល់កុលដែលអាចបំពេញតាមស្តង់ដារខ្ពស់បំផុតនៃឧត្តមភាពក្នុងការផលិតផង និងអាចលើកកម្ពស់ការទទួលទានដោយទទួលខុសត្រូវផង។ តាមរយៈ Vattanac All Free យើងបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេដែលផលិតស្រាបៀរគ្មានជាតិអាល់កុលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសុវត្ថិភាពសាធារណៈ និងសុខុមាលភាពសង្គម ក៏ដូចជាដើម្បីឆ្លើយតបនឹងគោលការណ៍ “កុំពិសារគ្រឿងស្រវឹង ពេលបើកបរ” Vattanac All Free គឺជាដំណោះស្រាយនិងជម្រើសដ៏សមស្របបំផុត ដែលគួរជាទីទុកចិត្ត និងអាចផ្តល់ភាពរីករាយបានយ៉ាងពេញលេញសម្រាប់អ្នកប្រើប្រាស់។
ដោយបានចាក់ឫសយ៉ាងមាំប្រកបដោយក្តីមោទនៈ ជាមួយនឹងការដឹកនាំតាមស្តង់ដារអន្តរជាតិ ក្រុមហ៊ុន វឌ្ឍនៈ បន្តដើរតួនាទីនាំមុខជាមួយនឹងគោលការណ៍ច្បាស់លាស់ នវានុវត្តន៍ និងសុចរិតភាព ក្នុងការផ្តល់ជូននូវផលិតផល សម្រាប់ទាំងជម្រើសបុគ្គល និងជម្រើសរួមរបស់សង្គម។
អំពី ក្រុមហ៊ុន វឌ្ឍនៈ
វឌ្ឍនៈ គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេ របស់កូនខ្មែរ ដោយមានមោទនភាពក្នុងការបង្កើតផលិតផលស្តង់ដារពិភពលោក ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ប្រណិតភាព និងមោទនភាព។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តបង្កើតកំណត់ត្រាស្តង់ដារថ្មីៗនៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ចាប់តាំងពីចូលក្នុងទីផ្សារ ក្រុមហ៊ុន វឌ្ឍនៈ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័សក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅកម្ពុជា ដោយឈ្នះមេដាយមាស និងពានរង្វាន់សរុបចំនួន 85 ត្រឹមក្នុងរយៈពេលបួនឆ្នាំប៉ុណ្ណោះ។ ការទទួលស្គាល់ទាំងនេះ ត្រូវបានផ្តល់ដោយស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection និង World Beer Awards ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការផលិតដោយប្រកាន់ខ្ជាប់នូវគុណភាព រសជាតិ និងស្តង់ដារអន្តរជាតិ។
ទន្ទឹមនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រតិបត្តិការដោយអនុលោមតាមវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន ISO 9001, ISO 22000 និង FSSC 22000 ដែលធានាបាននូវស្តង់ដារខ្ពស់បំផុតផ្នែកការគ្រប់គ្រងគុណភាព សុវត្ថិភាពចំណីអាហារ និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។



