Skip to content
អតីតគ្រូបង្វឹកនៅ PL ម្នាក់ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិបចិន Beijing Guoan
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

អតីតគ្រូបង្វឹកនៅ PL ម្នាក់ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិបចិន Beijing Guoan

លោក Slaven Bilic ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិបនៅក្របខណ្ឌកំពូលចិន Beijing Guoan នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោយត្រូវបានបណ្ដេញចេញពីតំណែងនៅ West Bromwich Albion កាលពីបីសប្ដាហ៍មុន។

អតីតខ្សែការពារកណ្ដាលជនជាតិក្រូអាតរូបនេះ បានចុះកុងត្រារយៈពេល២ឆ្នាំ ជំនួសគ្រូបង្វឹកចាស់លោក Bruno Genesio។

លោក Bilic បានចំណាយពេល១៨ខែ ក្នុងការជួយ West Brom ឡើងមកកាន់ Premier League ប៉ុន្ដែលោកត្រូវបានបណ្ដេញចេញពីតំណែង កាលពីខែធ្នូ នៅពេលដែលមិនអាចស្រោចស្រង់ពួកគេចេញពីតំបន់ត្រូវកាត់ចេញ ក្នុងតារាង Premier League។ Beijing Guoan ជាក្លិបទី៧ដែលលោក Bilic ដឹកនាំនៅក្នុងអាជីពរបស់ខ្លួន បន្ថែមពីលើការដឹកនាំក្រុមជម្រើសជាតិក្រូអាត ចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១២។

ស្ថិតិដែលលោក Bilic ធ្លាប់ដឹកនាំ៦ក្លិបកន្លងមកមានដូចជា៖

ក្លិបចំនួនប្រកួតឈ្នះស្មើចាញ់%ឈ្នះ
Hajduk Split (2001-02)17114265%
Lokomotiv Moscow (2012-13)321371241%
Besiktas (2013-2015)9248222252%
West Ham (2015-17)11142303938%
Al-Ittihad (2018-19)1735918%
West Brom (2019-20)6526221740%