សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានតម្រូវឱ្យក្លិប Sri Pahang (PBNP) បង់ប្រាក់ចំនួន១.២លានដុល្លារអាមេរិក ដល់អតីតខ្សែប្រយុទ្ធរបស់ពួកគេគឺ Mohamadou Sumareh។
ប្រាក់សរុប១.២លានដុល្លារអាមេរិកនេះគឺយោងលើបំណុលសរុបប្រចាំឆ្នាំ បូកជាមួយការបំពានកិច្ចសន្យារដូវកាល២០២០និង២០២១។
Pahang មានពេល៤៥ថ្ងៃដើម្បីបង់ប្រាក់ទាំងនោះទៅឱ្យ Sumareh។ ប្រសិនពួកគេមិនបានបំពេញកាតព្វកិច្ចទាន់ពេលទេ ពួកគេនឹងត្រូវបានហាមប្រាមមិនឱ្យចុះបញ្ជីកីឡាករថ្មីក្នុងទីផ្សារបន្ទាប់។
ក្លិបយក្សម៉ាឡេស៊ីដែល ចាន់ វឌ្ឍនាកា ធ្លាប់រួមរស់ក្នុងរដូវកាល២០១៨មួយនេះ មានពេល១០ថ្ងៃដើម្បីប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់ FIFA ខាងលើ៕