Skip to content
Arsenal, Spurs និង Liverpool បាន៣ពិន្ទុដូចគ្នានៅ Premier League យប់មិញ ខណៈ Man Utd បានត្រឹមស្មើ Chelsea
    ទំព័រដើម  »  កីឡាអន្តរជាតិ

Arsenal, Spurs និង Liverpool បាន៣ពិន្ទុដូចគ្នានៅ Premier League យប់មិញ ខណៈ Man Utd បានត្រឹមស្មើ Chelsea

Gareth Bale រកគ្រាប់បាល់បានពីរគ្រាប់ ក្នុងការប្រកួតជ័យជម្នះជូនក្រុម Tottenham Hotspur ដែលទទួលជ័យជម្នះលើ Burnley ដោយលទ្ធផល ៤-០ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

Spurs បរាជ័យ៥លើក ក្នុងចំណោម៦ប្រកួតកន្លងមក ប៉ុន្ដែពួកគេមានឱកាសរកគ្រាប់បាល់នាំមុន ក្នុងជំនួបទល់នឹង Burnley នៅនាទីទី២ ដោយ Gareth Bale ក្រោយការបញ្ជូនពី Son Heung-Min។

ខ្សែប្រយុទ្ធជនជាតិវេលស៍ បញ្ជូនឱ្យមិត្តរួមក្រុម Harry Kane ស៊ុតចូលគ្រាប់ទី២នៅក្នុងការប្រកួតនោះ មុនពេល Lucas Moura រកបានគ្រាប់ទី៣។ Bale ក៏រកបានមួយគ្រាប់បន្ថែមទៀតឱ្យក្រុមលោក Jose Mourinho ទទួលបាន៣ពិន្ទុ មុនពេលគេត្រូវបានប្ដូរចេញជំនួសដោយ Erik Lamela។

ស្ថិតិ និង កំណត់ត្រានៃការប្រកួតនេះ
  • Burnley បរាជ័យ១២លើក ក្នុងចំណោម១៥ប្រកួតនៅលីគកំពូលអង់គ្លេសឱ្យ Spurs ដោយរបូតគ្រាប់បាល់សរុប៤៨គ្រាប់ ហើយយ៉ាងហោចណាស់ ពួកគេរបូត៤គ្រាប់ក្នុងមួយប្រកួត។
  • អ្នកចាត់ការ Tottenham លោក Jose Mourinho ដឹកនាំក្រុមលេងនៅក្នុងការប្រកួត Premier League ទល់នឹង Burnley ច្រើនដងជាក្រុមដទៃ និងមិនដែលបរាជ័យ នៅក្នុងអាជីពរបស់លោក។
  • គ្មានកីឡាករណារកគ្រាប់បាល់នៅ Premier League ទល់នឹង Burnley ច្រើនជាង Kane នោះទេ។ ខ្សែប្រយុទ្ធជនជាតិអង់គ្លេសរូបនេះ រកបានសរុប៨គ្រាប់ ប៉ុន្ដែបើគិតតែ៦ប្រកួតចុងក្រោយវិញ គេអាចរួមចំណែកបង្កើតគ្រាប់បាល់បាន១០គ្រាប់។
  • គ្រាប់បាល់ដំបូងរបស់ Bale នៅនាទី៦៨នៃការប្រកួត ជាការរបូតគ្រាប់បាល់លឿនបំផុតរបស់ Burnley នៅក្នុងការប្រកួត Premier League។
  • Bale បានរួមចំណែកបង្កើតគ្រាប់បាល់៧គ្រាប់ ពីការលេង៤ប្រកួតចុងក្រោយឱ្យ Spurs ដោយស៊ុតបញ្ចូលទី៤គ្រាប់ និង assist ៣គ្រាប់។

មួយក្រុមទៀត ក្រុមកាំភ្លើងធំ Arsenal បានវាយបកយកឈ្នះ Leicester City ដោយលទ្ធផល ១-៣ កាលពីយប់មិញហើយក្រុមរបស់លោក Mikel Arteta បានរំកិលមកលេខ១០ក្នុងតារាង Premier League។

ខ្សែបម្រើ Youri Tielemens រកគ្រាប់បាល់នាំមុខឱ្យ Leicester នៅនាទីទី៦នៃការប្រកួត ដោយសារកំហុសបច្ចេកទេសការពារបាល់មិនបានល្អរបស់ក្រុមភ្ញៀវ Arsenal។

ទោះយ៉ាងណាក្ដីក្រុមកាំភ្លើងធំបានវាយបកតាមស្មើនៅនាទីទី៣៩ ដោយ David Luiz មុនពេល Alexandre Lacazette និង Niclas Nicolas Pele។

  • ក្រោយ មិនទទួលបានជ័យជម្នះ៤ប្រកួតជាប់គ្នាទល់នឹង Leicester City នៅ Premier League ទីបំផុត ក្រុមកាំភ្លើងធំ Arsenal អាចយកឈ្នះ និងទទួលបានបីពិន្ទុពីក្រុមរបស់លោក Brendan Rodgers។
  • Leicester បរាជ័យក្នុងការប្រកួតជាបន្ដបន្ទាប់ ជាលើកដំបូងចាប់តាំងពីខែធ្នូមក ខណៈពួកគេចាញ់ពីរលើកជាប់គ្នានៅក្នុងទឹកដីរបស់ខ្លួនចាប់តាំងពីខែតុលា។
  • Leicester ចាញ់២ប្រកួតចុងក្រោយនៅទឹកដីរបស់ខ្លួន ទោះពួកគេមានគ្រាប់បាល់នាំមុខគូប្រកួតមុន។
  • នេះជាជ័យជម្នះក្រៅទឹកដីលើកដំបូងរបស់ Arsenal ទល់នឹងក្រុមដែលស្ថិតនៅចំណោម Top 3 ក្នុងតារាង Premier League ចាប់តាំងពីខែមករា ឆ្នាំ២០១៥។

រីឯការប្រកួតដ៏តានតឹងរវាង Manchester United និង Chelsea ត្រូវបានបញ្ចប់ដោយគ្មានគ្រាប់បាល់ នៅទឹកដី Stamford Bridge។

ក្រុមដែលបង្វឹកដោយលោក Ole Gunnar Solskjaer នៅរក្សាតំណែងលេខ២ ប៉ុន្ដែពួកគេមានគម្លាតដល់ទៅ១២ពិន្ទុពីក្រុមលេខ១ Manchester City ខណៈ Chelsea ឈរនៅលេខ៥ មានគម្លាត១ពិន្ទុពីក្រុមលេខ៤ West Ham។

  • ក្រុមទាំងពីរបញ្ចប់លទ្ធផល ០-០ ទាំងពីរជើងនៅក្នុងលីគរដូវកាលតែមួយ ជាលើកទី២ ចាប់តាំងពីរដូវកាល ១៩២១-២២ មក។
  • Manchester United មិនបរាជ័យក្រៅទឹកដី ២០លើកជាប់គ្នានៅក្នុងលីគ ដោយទទួលជ័យជម្នះ១៣លើក និងស្មើ៧លើក ហើយពួកគេជាក្រុមទី៤ដែលស្ថិតិល្អបំផុត សម្រាប់ការប្រកួតក្រៅទឹកដីនៅលីគកំពូលអង់គ្លេស បន្ទាប់ពី Arsenal(២៧ប្រកួត), Liverpool(២១ប្រកួត) និង Nottingham Forest(២១ប្រកួត)។
  • Chelsea បញ្ចប់លទ្ធផល ០-០ ទល់នឹងក្រុមតែមួយនៅក្នុងទឹកដី និង ក្រៅទឹកដី នៅ Premier League នៅរដូវកាលតែមួយជាលើកដំបូង ចាប់តាំងពីរដូវកាល ២០០៨-០៩ ទល់នឹង Everton ខណៈ Man United ស្មើទាំងពីរជើងទល់នឹង Aston Villa នៅរដូវកាល ១៩៩៦-៩៧។