នៅទីបំផុត គម្រោងប្រារព្ធពិធីភ្ជាប់ពាក្យរបស់កីឡាករម្ចាស់ខ្សែក្រវាត់៣ខ្សែ ប៊ុន សុធា ដែលកំណត់ធ្វើនៅ ខេត្តកំពង់ចាម ថ្ងៃទី២០មីនា ខាងមុខ ត្រូវសាមីខ្លួនប្រកាសលុបចោលហើយ ដើម្បីចូលរួមនិងសេចក្ដីណែនាំ ផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ កូវីដ១៩ ដែលកំពុងរីកសាយភាយគួរឲ្យបារម្ភ។
សិស្សគុនខ្មែរសមាគមប្រដាល់កងយោធពលខេមរភូមិន្ទបានឲ្យ ក្រុមកាងារ AMS Sports ដឹងថា នេះជាការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរឡើយ ដើម្បីស្របទៅតាមការណែនាំ ក៏ដូចជាការបង្ការហានិភ័យនៃការរីករាលដាល កូវីដ១៩។ ប៊ុន សុធា ពន្យល់ថា ជំហានដំបូង ពិធីភ្ជាប់ពាក្យនេះ គឺលើកពេល រង់ចាំពេលវេលាអំណោយផលឡើងវិញសិន និងអាចលុបចោល ដោយត្រូវរង់ចាំ រៀបការតែម្ដង នៅពេលស្ថានភាពកូវីដ ចាប់ផ្ដើមល្អប្រសើរទាំងស្រុងឡើងវិញ។