Barcelona ទទួល​បាន​កម្ចី​៥០០​លាន​អឺរ៉ូ​ពី​ធនាគារ​វិនិយោគ​អាមេរិក

Monghak Yong
14 មើល
0 នាទីអាន
October 24, 2018 - Barcelona, Spain - BARCELONA, SPAIN, OCTOBER 24, 2018 - The FC Barcelona Barca logo is seen prior to the UEFA Champions League, Group B football match between FC Barcelona and FC Internazionale on October 24, 2018 at Camp Nou stadium in Barcelona, Spain Football - UEFA Champions League - FC Barcelona vs FC Internazionale PUBLICATIONxINxGERxSUIxAUTxONLY - ZUMAb169 20181024_zaa_b169_045 Copyright: xManuelxBlondeau/Aop.Pressx
- Advertisement -

សារព័ត៌មាន L’Esportiu បាន​រាយការណ៍​ថា Barcelona ទទួល​បាន​កម្ចី​៥០០​លាន​អឺរ៉ូ​ពី​ធនាគារ​វិនិយោគ​អាមេរិក Goldman Sachs កាលពី​ថ្ងៃ​អង្គារ​ទី​១៨​​ខែ​ឧសភា​ឆ្នាំ​២០២១​​ ដើម្បី​យក​មក​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ចាំបាច់​របស់​ក្លិប។

Barca មាន​បញ្ហា​​មិន​ច្បាស់លាស់​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​សម័យ​​លោក Josep Maria Bartomeu ជា​ប្រធាន​ក្លិប និង​បង្កើត​ឱ្យ​មាន​ក្ដី​បារម្ភ​ជុំ​វិញ​លទ្ធភាព​របស់​ក្លិប​ក្នុង​ការ​បើក​ប្រាក់​ខែ​ជូន​កីឡាករ​និង​ការ​​នាំ​​ចូល​កីឡាករ​ថ្មី​ៗ​ក្នុង​រដូវ​ក្ដៅ​នេះ​។ ពេល​ប្រធាន​ក្លិប​ថ្មី Joan Laporta ​ចូល​កាន់​តំណែង មាន​ការ​ធ្វើ​សាវនកម្ម​​​​ហិរញ្ញវត្ថុ​ក្នុង​ក្លិប​នា​ពេល​កន្លងមក​ហើយ​បាន​រក​ឃើញ​ថា​ចំណាយ​មួយ​ចំនួន​ត្រូវ​បានធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​។

ឥឡូវ​នេះ​ពួកគេ​ទទួល​បាន​កម្ចី​កន្លះ​ពាន់​លាន​អឺរ៉ូ​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ដូច​ជា​​ទូទាត់​ខ្លះ​ៗ​លើ​បំណុល​ចាស់​ៗ​​និង​បន្ធូរបន្ថយ​សម្ពាធ​រយៈ​ពេល​ខ្លី​លើ​ថ្នាក់​ដឹកនាំ​ក្លិប ហើយ​ផ្ដល់​ស្ថិរភាព​ដល់​ក្លិប​​ក្នុង​រដូវ​កាល​នេះ​និង​រដូវកាល​ក្រោយ​។

ប្រភព​ពី​ក្នុង​ក្លិប Barca ​បង្ហើប​ថា​ក្លិប​បាន​ពិនិត្យ​មើល​ទុក​ជា​មុន​អំពី​អ្វី​ដែល​អាច​ជា​សេណារីយ៉ូ​អាក្រក់​បំផុត​​បង្ក​ឡើង​ដោយ​អវត្តមាន​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​ដោយសារ​ជំងឺ​រាតដ្បាត​កូវីដ​១៩​។ ពេល​នេះ​ក្លិប​បាន​ធូរ​ទ្រូង​ហើយ​។

ប្រភព​ព័ត៌មាន​​បង្ហាញ​ថា​បំណុល​របស់ Barca មាន​ចំនួន​១,១៧៣ ពាន់​លាន​អឺរ៉ូ ហើយ​ក្នុង​ចំណោម​នោះ ​៧៥០​លាន​អឺរ៉ូ​ត្រូវ​ទូទាត់​ក្នុង​រយៈ​ពេល​ខ្លី​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕