ម្ចាស់ជើងឯក Premier League ៣សម័យ Yaya Toure កំពុងជួយដឹកនាំក្រុមយុវជនរបស់ក្លិប Tottenham Hotspur ដើម្បីបង្កើនសមត្ថភាពជាគ្រូបង្វឹក។
ស្របពេលដែល Toure មិនទាន់មានសមត្ថភាពបច្ចេកទេស ដល់កម្រិតដែល Spurs ចង់បាន, អតីតខ្សែបម្រើរបស់ Manchester City រូបនេះ កំពុងចូលរួមធ្វើការជាមួយគ្រូបង្គោលក្រុមថ្នាលរបស់ក្លិបមាន់ខ្នាយមាសលោក Dean Rastrick និងលោក Chris Powell ជាមូលដ្ឋានក្រៅផ្លូវការ ដើម្បីបង្កើនបទពិសោធន៍របស់ខ្លួន។
អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកូឌីវ័រ បានចូលនិវត្តពីអាជីពកីឡាករ កាលពីពីរឆ្នាំមុន ក្រោយទទួលបានជោគជ័យនៅ Barcelona និង Man City។
កាលពីដើមឆ្នាំ ២០២១នេះ Toure បានដឹកនាំក្រុម Olimpik Donetsk ក្នុងប្រទេសអ៊ុយក្រែន និងក្រុម Akhmat Grozny ក្នុងប្រទេសរុស្ស៊ី ប៉ុន្ដែបានផ្លាស់មកកាន់ទីក្រុងឡុងដុង ដើម្បីបង្កើនបង្កើនបទពិសោធន៍ក្នុងអាជីពជាគ្រូបង្វឹក នៅប្រទេសអង់គ្លេស។
សូមរំឭកថា បុរសវ័យ៣៨ឆ្នាំ ធ្លាប់ឈ្នះ Premier League ៣លើក FA Cup ម្ដង និង League Cup ពីរដង ពីការបង្ហាញខ្លួន៣១៦លើកឱ្យ Man City ព្រមទាំងរកគ្រាប់បាល់បាន៧៨គ្រាប់ ក្រោមការបង្វឹកដោយលោក Roberto Mancini, Manuel Pellegrini និង Pep Guardiola៕