Skip to content
Messi រំពឹងត្រលប់មកជួយ PSG ថ្ងៃប្រកួតទល់នឹង Lyon ក្រោយសះស្បើយពីកូវីដ១៩
    ទំព័រដើម  »  កីឡាជាតិ

Messi រំពឹងត្រលប់មកជួយ PSG ថ្ងៃប្រកួតទល់នឹង Lyon ក្រោយសះស្បើយពីកូវីដ១៩

Lionel Messi បានត្រៀមខ្លួនសម្រាប់ការត្រលប់ទៅ Paris Saint-Germain វិញ បន្ទាប់ពីធ្វើតេស្ដអវិជ្ជមានកូវីដ១៩។ ក្រុមកំពូលតារាងលីគកំពូលបារាំង PSG បានប្រកាសកាលពីថ្ងៃអាទិត្យថា ម្ចាស់ពាន Ballon d’Or ៧សម័យរូបនេះ បានឆ្លងកូវីដ១៩ អំឡុងពេលសម្រាកលម្ហែកាយនៅអាហ្សង់ទីន។

Messi បានខកខានការប្រកួតជ័យជម្នះលើ Vannes ក្នុងពានរង្វាន់ Coupe de France កាលពីថ្ងៃចន្ទ ដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបានហេតទ្រីគក្នុងការប្រកួតនោះ។

ទោះយ៉ាងណាក្ដី ពេលនេះក្លិប PSG បានបង្ហើបឱ្យដឹងថា Messi លែងមានវីរុសកូរ៉ូណានៅក្នុងខ្លួនទៀតហើយ កាលពីថ្ងៃពុធ ហើយអាចលេងក្នុងការប្រកួតទល់នឹង Lyon ចុងសប្ដាហ៍នេះបាន។

ឆ្ងងកា់ត១៩ប្រកួត PSG កំពុងឈរកំពូលតារាង Ligue 1មានគម្លាតនាំមុខដាច់១៣ពិន្ទុពីក្រុមលេខ២ Nice ខណៈ Lyon កំពុងប្រឈមនឹងស្ថានភាពត្រដាបត្រដួស ដោយរកបានតែ២៤ពិន្ទុប៉ុណ្ណោះពីការលេង១៨លើក ក្នុងលីគកំពូលបារាំង។

Messi ធ្វើមិនសូវបានល្អនោះទេ ក្នុងការប្រកួត Ligue 1 ចាប់តាំងពីចូលរួមនៅទឹកដី Parc des Princes កាលពីរដូវក្ដៅកន្លងមក ប៉ុន្ដែជារួមគ្រប់ពានរង្វាន់ទាំងអស់ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ រកគ្រាប់បាល់បញ្ចូលទី ៦គ្រាប់ និង assist ៤លើក ពីការបង្ហាញខ្លួន១៦ប្រកួត៕