លោក Kazuyoshi Miura ជាកីឡាករបាល់ទាត់ចាស់បំផុតដែលកំពុងប្រកបអាជីពមកទល់បច្ចុប្បន្ននេះ ក្នុងវ័យ៥៤ឆ្នាំ លោកបានផ្លាស់ទៅចូលរួមក្លិប Suzuka Point Getter ក្រោមកិច្ចសន្យាខ្ចីពីក្លិប Yokohama FC ដែលធ្លាក់ទៅ J2 League ចុងរដូវកាលមុន នេះបើតាមការប្រកាសរបស់ក្លិបទាំងពីរ។
នេះជារដូវកាលទី៣៧របស់ Miura ក្នុងអាជីពកីឡាករបាល់ទាត់ ដោយបានចូលរួមក្លិបនៅលីគទី៤ជប៉ុន ដែលបងប្រុសរបស់លោកគឺ លោក Yosutoshi Miura កំពុងកាន់តួនាទីជាគ្រូបង្គោល និងជាអ្នកចាត់ការទូទៅនៅទីនោះ។
Suzuka នឹងក្លាយជាក្លិបទី១៥ដែលលោក Miura លេងឱ្យនៅក្នុងវិថីនៃបាល់ទាត់។