គិរីវង់សុខសែនជ័យបានប្រកាសអំពីសមាសភាពគ្រូបង្គោលថ្មីរបស់ខ្លួនហើយសម្រាប់រដូវកាល២០២២នេះ។
តោះមកស្គាល់គ្រូបង្គោលថ្មីរបស់គិរីវង់សុខសែនជ័យ

លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃលោកជានិពន្ធនាយកប្រចាំ AMS SPORTS៕