FC Barcelona បានធានាតំណែងលេខ២ក្នុងតារាងលីគកំពូលអេស្ប៉ាញ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នាជាមួយ Getafe ដោយគ្មានគ្រាប់បាល់។
ទោះមិនទទួលបានជ័យជម្នះ ប៉ុន្ដែមួយពិន្ទុគ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក Xavi ដើម្បីធានាលេខ២ ដែលជាលទ្ធផលល្អប្រសើរមួយ បើធៀបទៅនឹងការចាប់ផ្ដើមរដូវកាលដ៏ត្រដាបត្រដួសក្រោមការដឹកនាំរបស់លោក Roald Koeman។