Skip to content
អូស្ដ្រាលី នឹងដណ្ដើមកៅអី World Cup ជាមួយក្រុមមកពីអាមេរិកឡាទីន ក្រោយឈ្នះ អេមីរ៉ាតអារ៉ាប់រួម
    ទំព័រដើម  »  កីឡាជាតិ

អូស្ដ្រាលី នឹងដណ្ដើមកៅអី World Cup ជាមួយក្រុមមកពីអាមេរិកឡាទីន ក្រោយឈ្នះ អេមីរ៉ាតអារ៉ាប់រួម

ក្រុមបាល់ទាត់ជម្រើសជាតិអូស្ដ្រាលី ទទួលបានជ័យជម្នះលើអេមីរ៉ាតអារ៉ាប់រួម ក្នុងវគ្គជម្រុះ playoff ទ្វីបអាស៊ី ក្នុងលទ្ធផល ២-១ ហើយមានឱកាសឡើងទៅលេង playoff ចម្រុះទ្វីបទល់នឹងក្រុម ប៉េរូ មកពីអាមេរិកខាងត្បូង។

កីឡាករ Jackson Irvine រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមអូស្ដា្រលី នៅកីឡដ្ឋាន Ahmad Bin Ali ក្រោយទទួលបានការបញ្ជូនពីស្លាបខាងស្ដាំដោយមិត្តរួមក្រុម Martin Boyle ប៉ុន្ដែត្រូវបានក្រុមអារ៉ាប់អេមីរ៉េតតាមស្មើមួយគ្រាប់វិញដោយ Caio Canedo។