Skip to content
តើ Bale អាចបង្ហាញខ្លួនលើកដំបូងនៅ MLS ពេលណា ជាមួយក្លិបថ្មី LAFC?
    ទំព័រដើម  »  កីឡាជាតិ

តើ Bale អាចបង្ហាញខ្លួនលើកដំបូងនៅ MLS ពេលណា ជាមួយក្លិបថ្មី LAFC?

Gareth Bale បានចូលរួមក្លិប Lo Angeles FC នៃក្របខណ្ឌ Major League Soccer នៅសហរដ្ឋអាមេរិក បន្ទាប់ពីជួយឱ្យ Real Madrid ឈ្នះពានជាច្រើន ក្នុងរយៈពេល៩ឆ្នាំ។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំឈ្នះជើងឯក La Liga ៣លើក UEFA Champions League ៥ដង Copa del Rey ម្ដង ប៉ុន្ដែបានប្រឈមនឹងបញ្ហារកាំរកូសជាច្រើននៅ Real Madrid ក្នុងពីររដូវកាលចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយក្លិបអេស្ប៉ាញ ដែលផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា កន្លងទៅថ្មីៗនេះ។