អ្នកចាត់ការ Erik ten Hag បានព្រ.មាន Harry Maguire ថាការសម្រេចចិត្តបន្ដឱ្យខ្សែការពាររូបនេះ ពាក់ស្លាកប្រធានក្រុម Manchester United មិនអាចធានាថាគេនឹងលេងនៅក្នុងជម្រើសដំបូងនៅ Old Trafford បានឡើយ។
គ្រូបង្វឹកជនជាតិហូឡង់រូបនេះ បានផ្ដល់ទំនុកចិត្តឱ្យ Maguire បន្ដកាន់តួនាទីជាប្រធានក្រុមបិសាចក្រហម បើទោះបីជាកីឡាករវ័យ២៩ឆ្នាំរូបនេះ បង្ហាញសមត្ថភាពនៅលើទីលានមិនបានល្អ ក្នុងរដូវកាលមុនក៏ដោយ។