អត្តពលិកលើកទម្ងន់វៀតណាមដណ្តើមបានមេដាយមាសចំនួន២និងប្រាក់២ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើកទម្ងន់ជើងឯកអាស៊ីឆ្នាំ២០២២ដែលប្រព្រឹត្តិធ្វើឡើងនៅប្រទេសបារ៉ែនចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែតុលា។
កីឡាការនី Khong My Phuong ទទួលបានជោគជ័យមែនទែនលើវិញ្ញាសា snatch ៧៨គីឡូក្រាមនិង clean and jerk ៨៨គីឡូក្រាមដោយទទួលបានមេដាយមាសដល់ទៅពីរដោយមួយបានពីវិញ្ញាសា snatch និងមួយទៀតបានពីការលើកទម្ងន់ដល់ទៅ១៦៦គីឡូក្រាមក្នុងប្រភេទវិញ្ញាសានារី៤៥គីឡូក្រាមកាលពីថ្ងៃទី០៨ ខែតុលាឆ្នាំ២០២២។
លើសពីនេះទៅទៀតកីឡាការនីរូបនេះក៏ទទួលបានមេដាយប្រាក់មួយទៀតផងដែរក្នុងវិញ្ញាសា clean and jerk។
ថ្មីៗនេះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី 31 ដែលរៀបចំឡើងនៅប្រទេសវៀតណាមកាលពីខែឧសភាកីឡាការនី My Phuong ក៏ដណ្តើមបានមេដាយប្រាក់ចំនួនមួយផងដែរក្នុងប្រភេទទម្ងន់៤៥គីឡូក្រាមផ្នែកនារីដោយរូបនាងលើកបានទម្ងន់សរុប១៧២គីឡូក្រាម។
មិនតែប៉ុណ្ណោះអត្តពលិកវៀតណាមម្នាក់ទៀតគឺកីឡាការនី Tran Thi My Dung ក៏ដណ្តើមបានមេដាយប្រាក់មួយផងដែរក្នុងប្រភេទទម្ងន់៤៩គីឡូក្រាមផ្នែកនារីលើវិញ្ញាសា clean and jerk ក្នុងថ្ងៃដដែលនោះ។