Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃចន្ទនេះ៖ Palhinha, Lukaku, Osimhen, Thuram…
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃចន្ទនេះ៖ Palhinha, Lukaku, Osimhen, Thuram…

Manchester United កំពុងសម្លឹងមើលការផ្លាស់ប្តូរនៅរដូវក្តៅសម្រាប់កីឡាករ Joao Palhinha របស់ Fulham ទោះបីជា Arsenal, Chelsea, Liverpool, Newcastle និង Tottenham ក៏កំពុងតាមដានលើខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ 27 ឆ្នាំរូបនេះផងដែរ។ ប្រភព៖ thesun

ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku ចង់បន្តនៅ Inter Milan នៅពេលដែលរយៈពេលនៃការខ្ចីជើងពី​ Chelsea ត្រូវបានផុតកំណត់ ប៉ុន្តែក្លិបអ៊ីតាលីមិនអាចមានលទ្ធភាពរក្សារូបគេឱ្យនៅដដែលបានទេ ហើយកីឡាករវ័យ 29 ឆ្នាំរូបនេះមិនមែនជាផ្នែកនៃផែនការរបស់ Graham Potter នៅ Chelsea នោះទេ។ ប្រភព៖ Dailymail

Paris St-Germain បានចូលរួមប្រជែងជាមួយ Chelsea និង Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធ Victor Osimhen អាយុ 24 ឆ្នាំពីក្លិប Napoli​ និងជាជម្រើសជាតិនីហ្សេរីយ៉ា ។ ប្រភព៖ Nicolo Schira

Nottingham Forest ដូចជាមិនមានបំណងក្នុងការបន្តកិច្ចសន្យាថ្មីជាមួយនឹងខ្សែប្រយុទ្ធអង់គ្លេស Jesse Lingard នៅពេលដែលកិច្ចសន្យារយៈពេលមួយឆ្នាំរបស់គេនឹងត្រូវបានបញ្ចប់នៅរដូវក្ដៅនេះ។ ប្រភព៖ Football Insider

Inter Milan នឹងព្យាយាមម្តងទៀតដើម្បីនាំយក Victor Lindelof ពី Manchester United នៅរដូវក្តៅនេះ បន្ទាប់ពីខកខានមិនបានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ខ្សែការពារស៊ុយអែតវ័យ 28 ឆ្នាំរូបនេះក្នុងខែមករា។ ប្រភព៖ Thesun

Inter គឺពេញចិត្តក្នុងការនាំយកខ្សែប្រយុទ្ធបារាំង Marcus Thuram វ័យ 25 ឆ្នាំពី Borussia Monchengladbach ទោះបីជាមានការចាប់អារម្មណ៍ពី Juventus, Manchester United និង Newcastle ក៏ដោយ។ ប្រភព៖ Calciomercato – in Italian

Arsenal បានតាមដានខ្សែបម្រើស្លាបសញ្ជាតិបារាំង Moussa Diaby វ័យ 23 ឆ្នាំ អស់រយៈពេល 2 ឆ្នាំចុងក្រោយនៅ Bayer Leverkusen ហើយកិច្ចព្រមព្រៀងរដូវក្ដៅនេះអាចកើតឡើងវាអាស្រ័យលើសំណើរសម្រាប់រូបគេ ប៉ុន្តែក៏អាចមានការចាប់អារម្មណ៍ពី Newcastle និង Paris St-Germain ផងដែរ។ ប្រភព៖ Fabrizio Romano

Atletico Madrid បានក្លាយជាអ្នកប្រកួតប្រជែងក្នុងការនាំយកខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino វ័យ 31 ឆ្នាំ ក្នុងនាមជាកីឡាករគ្មានតថ្លៃផ្ទេរនៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅ Liverpool នៅរដូវក្តៅនេះ។ ប្រភព៖ Mundo Deportivo – in Spanish