កាលពី១ឆ្នាំមុន Manchester City បានទទួលរងបរាជ័យដ៏ឈឺចាប់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ដោយត្រូវ Real Madrid វាយបកក្នុងនាទី៩០+នៃជើងទី២។ ប៉ុន្តែឥឡូវនេះពួកគេមានឱកាសដើម្បីសងភាពឈឺចាប់នោះទៅ Real វិញ បន្ទាប់ពី Man City ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកទី៣ជាប់ៗគ្នា ហើយជួប Real Madrid ម្ដងទៀត។