Skip to content
ខ្លីៗពីកីឡាឧបសគ្គ ដែលចាប់ផ្តើមការប្រកួតនៅស៊ីហ្គេមនាថ្ងៃស្អែក
    ទំព័រដើម  »  កីឡាជាតិ

ខ្លីៗពីកីឡាឧបសគ្គ ដែលចាប់ផ្តើមការប្រកួតនៅស៊ីហ្គេមនាថ្ងៃស្អែក

កីឡាឧបសគ្គ ឬ Obstacle Racing ជាកីឡាមួយប្រភេទដែលអ្នកចូលរួម ត្រូវប្រើកម្លាំងខ្លាំង និងប្រឈមនឹងឧបសគ្គជាច្រើន ដើម្បីអាចសម្រេចគោលដៅក្លាយជាអ្នកឈ្នះ។ ដំណើរនៃការប្រកួតកីឡានេះ ត្រូវបានប្រើប្រាស់ តាំងពីមុនដើមសតវត្សរ៍ទី១៨ ដូចជាការហែលទឹកឆ្លងឧបសគ្គចម្ងាយ ២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ ១៩០០ ក្នុងទីក្រុងប៉ារីស។

លើកដំបូងបង្អស់កីឡាករនេះ បានប្រែក្លាយពីការហ្វឹកហាត់ដោយ កងទាហានអាល្លឺម៉ង់ នៅមជ្ឈមណ្ឌលហ្វឹកហាត់ កាយសម្បទាយោធា នៅក្នុងទីក្រុង Freiburg កាលពីឆ្នាំ ១៩៤៧។ បើគិតចាប់ពីឆ្នាំ១៩៥០មក មានតែ បែលហ្ស៊ិក ហូឡង់ និង បារាំងប៉ុណ្ណោះ ដែលបានចូលរួមការប្រកួតនេះ ក្នុងការប្រកួតជើងឯកប្រចាំឆ្នាំ។