Maria កូនស្រីរបស់លោក Pep Guardiola បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបថតរបស់នាងនៅលើ Instagram ។
តារាបណ្ដាញសង្គមរូបនេះបានបង្ហោះរូបថតជាបន្តបន្ទាប់នៅលើអ៊ីនធឺណិតដោយស្លៀកឈុតហែលទឹកខុសៗគ្នា។
Maria ស្លៀកឈុតហែលទឹកពណ៌លឿង ខណៈពេលកំពុងថតនៅក្រោមពន្លឺថ្ងៃនៅខាងក្រៅ។
យុវតីអាយុ 22 ឆ្នាំមានអ្នកតាមដាន 712,000នាក់ នាងគួរឱ្យចាប់អារម្មណ៍នៅលើ Instagram ចំពោះការថតរូបដែលនាងចែករំលែកពីជីវិតរបស់នាង។
អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិដើម្បីបង្ហាញក្តីស្រឡាញ់ និងសរសើរដល់នាងនៅពេលពួកគេបានឃើញរូបថតចុងក្រោយរបស់នាង។
អ្នកគាំទ្រម្នាក់បានសរសេរយ៉ាងសាមញ្ញថា “គួរឱ្យភ្ញាក់ផ្អើល!”
ម្នាក់ទៀតបានបន្ថែមថា៖ «នាងស្អាតណាស់»
អ្នកគាំទ្រទីបីបាននិយាយលេងសើចថា៖ «ម៉េចក៏គ្មានអ្នកបុរាណវិទូណាឈប់សរសើរកំណប់ដ៏ស្រស់ស្អាតនេះ!»
ឪពុករបស់ Maria គឺជាអ្នកចាត់ការរបស់ក្លិប Manchester City គឺលោក Pep Guardiola ហើយអ្នកគាំទ្រម្នាក់បាននិយាយលេងថានាងគឺជាហេតុផលដែលលោកជាអ្នកចាត់ការដ៏ល្អបំផុត។
ពួកគេបានសរសេរថា “នោះហើយជាមូលហេតុដែល Pep គឺជាអ្នកចាត់ការដ៏អស្ចារ្យបំផុតគ្រប់ពេល”។
Pep ត្រៀមខ្លួនជាស្រេចសម្រាប់ក្រុមរបស់លោកការពារជើងឯក Premier League នៅរដូវកាល 2023-24 ហើយបានចាប់ផ្ដើមយ៉ាងល្អដោយបានយកឈ្នះ Burnley ៣ទល់នឹង០ ក្នុងការប្រកួកបើឆាកកាលពីថ្ងៃសុក្រសប្ដាហ៍មុនថ្ងៃទី១១។
Man City កំពុងការពារតំណែងជើងឯក Premier League របស់ខ្លួនបន្ទាប់ពីឈ្នះពានបីជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន រួមទាំង UEFA Champions League ផងដែរ។