Skip to content
Mancini ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត ក្រោយចាកចេញពីអ៊ីតាលី
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mancini ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត ក្រោយចាកចេញពីអ៊ីតាលី

លោក Roberto Mancini ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី កាលពីពីរសប្ដាហ៍មុន។

គ្រូបង្វឹកវ័យ៥៨ឆ្នាំ បានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក Euro 2020 ដោយកាលនោះពួកគេបានយកឈ្នះអង់គ្លេស ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី នៅកីឡដ្ឋាន Wembley។