សាលាអន្តរជាតិ អេស អាយ អេស បានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯករដូវកាលទី២ ឬ S.I. Futsal Championship ដែលឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ លើទីលាននៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។ ពិធីបិទត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិត ងឿន ផល្លីនពោធីតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស និងលោក បែ មករា នាយកកម្មវិធីកីឡានៃសហភាពសហព័ន្ធកម្ពុជា រាជធានីភ្នំពេញ។
លោកស្រីបណ្ឌិត ងឿន ផល្លីនពោធីតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស ថ្លែងឱ្យដឹងថា ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯករដូវកាលទី២ ឬ S.I. Futsal Championship នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំណងចង់ជំរុញឱ្យសិស្សានុសិស្សងាកមកលេងកីឡាដើម្បីសុខភាព និងជៀសឆ្ងាយពីការប្រើប្រាស់បច្ចេកវិទ្យាច្រើនពេក។
គួរបញ្ជាក់ថា ការប្រកួតនេះត្រូវបានបែងចែកជា៣កម្រិត គឺ បឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យ៕