Garnacho ឱ្យស្បែកជើងដែលបានស៊ុតចូលគ្រាប់បាល់ដ៏អស្ចារ្យ ទៅអ្នកគាំទ្រវ័យក្មេងម្នាក់ជាការអបអរថ្ងៃខួបកំណើត

Narong
6 មើល
0 នាទីអាន
- Advertisement -

Alejandro Garnacho បានផ្ដល់កាដូអនុស្សាវរីយ៍ទៅឱ្យអ្នកគាំទ្រវ័យក្មេងម្នាក់ ជាស្បែកជើងដែលគេពាក់ក្នុងការរកគ្រាប់បាល់បញ្ចូលទី យ៉ាងអស្ចារ្យ ក្នុងជ័យជម្នះលើ Everton កាលពីចុងសប្ដាហ៍មុន។

តារាឆ្នើមវ័យក្មេងរបស់ Manchester United រូបនេះ ស៊ុតបញ្ចូលទីបកក្រោយយ៉ាងអស្ចារ្យ ដែលនាំឱ្យក្រុមបិសាចក្រហម នាំមុខក្រុមម្ចាស់ផ្ទះ Everton នៅទឹកដី Goodison Park។