ក្រុមពលករកម្ពុជាចំនួន ៤៨ ក្រុម ក្នុងនោះមានក្រុមបុរស៤០ក្រុម និង ក្រុមនារី៨ក្រុម មកពី៦ខេត្តក្រុងដែលកំពុងធ្វើការនៅប្រទេសថៃ បានចូលរួមក្នុងពានរង្វាន់បាល់ទាត់អបអរសាទរទិវានៃជ័យជម្នះ៧មករា ដែលរៀបចំឡើង ក្រោមការឧបត្ថម្ភធំពី លោក ធុង ឡាញ់ ដែលជាអគ្គនាយកក្រុមហ៊ុន KRT 1986 CO.LTD និង ក្រុម ហ៊ុន TL86 .CO.LTD នៅប្រទេសថៃ។ សម្រាប់ការប្រកួតក្នុងពានរង្វាន់នេះធ្វើឡើង១ថ្ងៃពេញ នៅថ្ងៃទី៧ មករា ឆ្នាំ២០២៤ ចាប់ពីផ្ដើមពីម៉ោង ៨ ព្រឹកតទៅ នៅក្នុងទីលានបាល់ទាត់ MZ ARENA ក្នុងស្រុងបាងបរ ខេត្តសមុតប្រាកាន។
នេះជាការប្រកួតបាល់ទាត់ពានរង្វាន់៧មករាធំមួយសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃ ហើយក៏មានការចូលរួមពីសំណាក់ពលករខ្មែរជាច្រើនមកពីខេត្តក្រុងនៅប្រទេសថៃដូចជា ខេត្តឆាកឆឺងសៅ , សមុតប្រាកាន, ប៉ាថុមថានី, ឆុនបុរី , បាងកក, និង ផាតាយ៉ា។
បើតាមឱ្យដឹងពីលោក ធុង ឡាញ់ អ្នករៀបចំពានរង្វាន់នេះឡើងបានលើកឡើងថា « សម្រាប់ការប្រកួពានរង្វាន់៧មករាគឺ ស្ថិតក្នុងគោលបំណង ចង់ឱ្យកីឡាករបាល់ទាត់ជាពលករ នៅប្រទេសថៃ បានជួបជុំគ្នា ដើម្បីរំលឹកខួបទី៤៥ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ដែល ជាទិវារំដោះជាតិឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ដែលប្រជានខ្មែរគ្រប់រូប មិនអាចបំភ្លេចបានហើយក៏ចង់ ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ថា អ្វីជាទិវាជ័យជម្នះ ៧មករា ដែលប្រជាជនខ្មែរយើងមិនអាចបំភ្លេចបាន ទោះពួកខ្ញុំជាពលករចំណាកស្រុកនៅប្រទេសថៃ មិនអាចវិលត្រលប់ទៅប្រទេសកម្ពុជាបានដូចនេះហើយ ខ្ញំបាទ ធុង ឡាញ់ ក៏មានគំនិតរៀបចំការប្រកួតបាល់ទាត់ពលករ ៧មករានេះឡើង ។ ជាចុងក្រោយនេះ ខ្ញំសូមអរគុណនៅទឹកចិត្ត កីឡាករពលករនៅក្នុងប្រទេសថៃ ទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមរំលឹកគុណទិវា៧មករាទាំងអស់គ្នា។ »
សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា Champion Cup 2024 នេះ លោក ធុង ឡាញ់បានចំនាយថវិកាផ្ទាល់
ខ្លួនជាង ៣សែនបាត ប្រហែល១មុឺនដុល្លា ចំនាយលើការប្រកួតទាំងស្រុង។ ចំពោះប្រាក់រង្វាន់ ក្រុមដែល ទទួលជយ័ជំនះ ទទួលបានរួមមាន៖
បាល់ទាត់ផ្នែកបុរស
លេខ១ ទទួលបាន ៣០០០០បាត ស្មើនឹង ១០០០ដុល្លា
លេខ២ ទទួលបាន ២០០០០បាត ស្មើនឹង ៧០០ដុល្លា
លេខ៣ ទទួលបាន ១២០០០បាត ស្មើនឹង ៤០០ដុល្លា
លេខ៤ ទទួលបាន ៦០០០បាត ស្មើនឹង ២០០ដុល្លា
ពានរង្វាន់ឯកត្តជន
កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ១៥០០បាត ស្មើនឹង៥០ដុល្លា
កីឡាករ ស៊ុតច្រើនជាងគេ ១៥០០បាត ស្មើនឹង៥០ដុល្លា
កីឡាកររបូតគ្រាប់តិចជាងគេ ១៥០០បាត ស្មើនឹង៥០ដុល្លា
បាល់ទាត់ផ្នែកនារី
លេខ១ ទទួលបាន ៤០០០បាត ស្មើនឹង ១៥០ដុល្លា
លេខ២ ទទួលបាន ៣០០០បាត ស្មើនឹង ១០០ដុល្លា
លេខ៣ ទទួលបាន ២០០០បាត ស្មើនឹង ៧០ដុល្លា។