Salah ទំនងខកខាន២ប្រកួតសម្រាប់ Liverpool ក្រោយតេស្តវិជ្ជមានកូវីដជាថ្មី

0 នាទីអាន
Egypt's forward Mohamed Salah reacts after conceding during the 2019 Africa Cup of Nations (CAN) Round of 16 football match between Egypt and South Africa at the Cairo International Stadium in the Egyptian Capital on July 6, 2019. (Photo by Khaled DESOUKI / AFP)
- Advertisement -

លទ្ធផលតេស្តម្ដងទៀតនៅតែវិជ្ជមានជំងឺកូវីដ១៩សម្រាប់ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីបនិងក្លិបហង្សក្រហម Liverpool: Mohamed Salah។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានតេស្តវិជ្ជមានម្ដងកាលពីសប្ដាហ៍មុន ទោះបីគ្មានចេញរោគសញ្ញាក្ដី។

ជាថ្មី កាលពីថ្ងៃពុធទី១៨ខែវិច្ឆិកាឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបញ្ជាក់ថា Salah ត្រូវបានតេស្តម្ដងទៀតហើយចេញលទ្ធផលវិជ្ជមានដដែល។

ដូច្នេះ អតីតសមាជិក Basel, Chelsea និង Roma ខាងលើ ទំនងអវត្តមាន២ប្រកួតសម្រាប់ក្រុមលោក Jurgen Klopp ដោយសារបទបញ្ជាចត្តាឡីស័ក។

Liverpool នឹងទទួល Leicester City ក្នុងក្របខ័ណ្ឌ Premier League នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ រួចប្រកួត Champions League ទល់ Atalanta នៅថ្ងៃទី២៥ខែវិច្ឆិកា។

Salah បានលេងក្នុងជម្រើស១១នាក់ដំបូងទាំង៨ប្រកួតសម្រាប់ Liverpool ក្នុង Premier League រដូវកាល២០២០-២១នេះ និងរកបាន៨គ្រាប់៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕